សម្រស់ទឹកធ្លាក់ធម្មជាតិ ក្បាល់ស្ទឹងតូច
សម្រស់ទឹកធ្លាក់ ក្បាល់ស្ទឹងតូចដែលស្ថិតនៅក្នុង ភូមិស្ទឹងតូច ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្ត
បាត់ដំបង ដែលមានចម្ងាយពីទីរួមខេត្ត 65គីឡូម៉ែត្រ ស្ថិតនៅភាគនិរតី ហើយមានប្រជាជន
រស់នៅចំនួន175គ្រួសារ
ដែលមានផ្ទៃដីសរុប 2460ហិតា
ដីតបន់ភ្នំមនុស្សកាន់កាប់ 22គ្រួសារ ទំហំ100ហិតា ប្រជាជន
រស់នៅចំនួន175គ្រួសារ
រាយ860នាក់ ស្រី502 ផ្ទៃដីព្រៃនៅសល់ប្រហែល 2200ហិតា។
ប្រភពទឹកធ្លាក់នេះ មានប្រភពហូរចេញពី ទន្លេខែន ដែលភ្ជាបមកពីខេត្តកុះកុង។
តំបន់ទឹកធ្លាក់មួយកន្លែងនេះមាន ឈ្មោះថា ទឹកធ្លាក់ក្បាលស្ទឹងតូច ដែលមានចម្ងាយផ្លូវឡើងពី
ក្រោមទៅលើ 5 គីឡូម៉ែត្រ នឹងមានកន្លែងលេង ទឹកធ្លាក់តូចៗតាមផ្លូវពេលដែលយើងឡើងទៅ
ជាង50កន្លែងទៀតនឹង
ទឹកធ្លាក់ កម្ពស់400 ម៉ែត្រ 5ជាន់ដែលយើងអាចលេងកម្សាន្តបាន។
ក៏ប៉ុន្តែចំណុចខ្វះខាត់សម្រាប់ការអភិវឌ្ឍន៍របស់ប្រជាជននៅមានការខ្វះខាត់ជាខ្លាំដោយមិន
មានលិទ្ធភាពក្នុងការអភិវឌ្ឍន៍កន្លែងកម្សានមួយនេះបាន។ ចំណែកផ្លូវដែលពួកយើងធ្វើដំណើរ
ឡើងមានការលំបាកជាខ្លាំង បើយើងធ្វើដំណើរដោយាន្តយន្តដើម្បីឡើងទៅលើវាអាចនិងមាន
ការគ្រោះថ្នាក់ដោយ កត្តាផ្សេងៗ តំបន់ទឹកធ្លាក់នេះត្រូវបាន រកឃើញនៅថ្ងៃ ព្រហស្បតិ៍ ទី ៦
ខែ មេសា ឆ្នាំ ២០១៧ ហើយកន្លែង ដែលពួកគេរកឃើញ ថ្មីនោះមានឈ្មោះថា ទឹកធ្លាក់ ក្បាល
ស្ទឹងតូច ភ្នំសំកុស នឹងមានចម្ងាយពី ទឹកធ្លាក់ អូជាំ 7គីឡូម៉ែត្រ ផងដែរ ចំណែកអ្នកដែលទៅ
ក្រុងបាត់ដំបង អាចធ្វើដំណើរទៅលេង ទីនោះ ដែលមានចម្ងាយពីក្រុងបាត់ដំបងទៅ 65
គីឡូម៉ែត្រ។
Comments
Post a Comment