តំបន់កំសាន្តថ្មី ភ្នំសំកុះ
ក្រុមយុវជន ខេត្តបាត់ដំបង មួយក្រុមបានរុករកឃើញតំបន់ទឹកធ្លាក់មួយកន្លែង នៅទឹកដីខេត្ត បាត់ដំបង ស្រុកសំឡូតដែលមាន ឈ្មោះថា ទឹកធ្លាក់ក្បាលស្ទឹងតូច ដែលមានចម្ងាយផ្លូវឡើងពីក្រោមទៅ 5 គីឡូម៉ែត្រ នឹងមានកន្លែងលេង ទឹកធ្លាក់តូចៗ ជាង50កន្លែងនឹង ទឹកធ្លាក់ កម្ពស់400 ម៉ែត្រ 5ជាន់ ពួគេបានធ្វើដំណើរឡើងទៅខាងលើកំពូលភ្នំ ដែលមានទឹកធ្លាក់នោះ ដោយថ្មើរជើង ចម្ងាយ5 គីឡូម៉ែត្រដើម្បី ដោតឡូហ្គោរបស់ពួកគេដែរ ដែលសំគាល់ថា ពួកគេបានរកឃើញតំបន់ទឹកធ្លាក់មួយនេះមុនគេ សូមបញ្ជាក់ផងដែរថា ក្រុមនេះមានឈ្មោះថា ក្រុមយុវជន បាត់ដំបង អេស៊ា គ្រុប ពួកគេបានចុះ សិក្សាតាំងពីថ្ងៃ ព្រហស្បតិ៍ ទី ៦ ខែ មេសា ឆ្នាំ ២០១៧ ហើយកន្លែង ដែលពួកគេរកឃើញ ថ្មីនោះមានឈ្មោះថា ទឹកធ្លាក់ ក្បាលស្ទឹងតូច ភ្នំសំកុស នឹងមានចម្ងាយពី ទឹកធ្លាក់ អូជាំ 7គីឡូម៉ែត្រ ផងដែរ ចំណែកអ្នកដែលទៅក្រុងបាត់ដំបង អាចធ្វើដំណើរទៅលេង ទីនោះ ដែលមានចម្ងាយពីក្រុងបាត់ដំបងទៅ 75 គីឡូម៉ែត្រ
ទស្សនាវីដេអូ
ទស្សនាវីដេអូ
Comments
Post a Comment