កាប់បងបង្កើត និងបងថ្លៃស្លាប់ រួចរត់គេចខ្លួន

កាប់បងបង្កើត និងបងថ្លៃស្លាប់ រួចរត់គេចខ្លួន


 ខេត្តកំពង់ឆ្នាំង៖ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ កម្លាំងនគរបាលជំនាញ និងកម្លាំងនគរបាលមូលដ្ឋាន កំពុងតាមស្រាវជ្រាវ ដើម្បីចាប់ខ្លួនជនដៃដល់ ដែលបានកាប់សម្លាប់បងស្រីបង្កើត ​របស់ខ្លួន និងបងថ្លៃ ដែលជាអ្នកកាសែត បណ្តាល​ឲ្យស្លាប់ទាំង២នាក់ ស្ថិតនៅភូមិសំរោង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
     ជនរងគ្រោះជាបងថ្លៃ មានឈ្មោះ ហែម ឆន មុខរបរជាប្រធានគណៈកម្មការហិរញ្ញវត្ថុ នៃសមាគមអ្នកកាសែតខ្មែរសន្តិភាព និងប្រពន្ធរបស់ខ្លួន ដែលត្រូវជាបងស្រីបង្កើតរបស់ជនសង្ស័យ បាន​ស្លាប់ដោយសារ តែប្អូនប្រុសជាជនសង្ស័យបានយកពូថៅកាប់  ។
     លោកស្នងការបានឲ្យដឹងថា មុនដំបូងជនដៃដល់ បានកាប់ទៅលើប្តី ឃើញដូចនេះ ស្រ្ដីជាប្រពន្ធបានរត់ទៅឲ្យគេជួយតែដោយសារផ្ទះគាត់នៅឆ្ងាយពីគេ ហើយនៅក្បែរនោះមានតែស្ត្រីទើប​ឆ្លងទន្លេគ្មានអ្នកផ្សេង ទើបស្រ្ដីជាប្រពន្ធរត់មកមើលប្តីវិញ ក៏ត្រូវបានជនដៃដល់កាប់ស្លាប់ទាំង២នាក់តែម្តង ។
     លោកស្នងការមិនទាន់បញ្ជាក់ពីមូលហេតុឲ្យបានច្បាស់នៅឡើយទេ ដោយលោកថា ជនសង្ស័យជាមនុស្សវិកលចរឹក ហើយកាលពីមុនក៏ធ្លាប់ដេញកាប់គេផងដែរ ។ បច្ចុប្បន្នកម្លាំងនគរបាល​របស់យើងកំពុងស្រាវជ្រាវ ដើម្បីចាប់ខ្លួនចាត់ការតាមនីតិវិធី ខណៈសពជនរងគ្រោះទាំង២នាក់ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕




-----------------------------------------------------------------------------------


ទំនាក់ទំនងថតនិងផ្សាយស្ពតពាណិជ្ជកម្មគ្រប់ប្រភេទ




Comments