អីយ៉ាស់ ! ស្មានតែនៅប្រទេសចិន តាមការពិត នៅប្រទេសកម្ពុជា ខេត្ត បាត់ដំបង យើងសោះ
អីយ៉ាស់ ! ស្មានតែនៅប្រទេសចិន តាមការពិត នៅប្រទេសកម្ពុជា ខេត្ត បាត់ដំបង យើងសោះ
ក្រុមយុវជនមួយក្រុមបានចុះរុករកនិងសិក្សាស្រាវជ្រាវឃើញកន្លែងកម្សាន្ត ដ៏ថ្មីសន្លាងមួយដែលមាននៅទឹកដី ស្រុកសំឡូត ខេត្តបាត់ដំបង ដែរមានទឹកធ្លាក់ជាច្រើនជាន់តូចៗ និង ទឹកធ្លាក់កម្ពស់ 400ម៉ែត្រ 5ជាន់ ផងដែរ។ ទេសភាពដ៏ស្រស់បំព្រងពោរពេញទៅដោយដើមឈើធំ ៗ និងបរិយាកាស់ដ៏ បរិសុទ្ធ ដែរទឹកធ្លាក់នេះ មានប្រភពមកពីរ ទន្លេ ខែន ដែលនៅពីលើ ភ្នំសំកុស ហូរកាត់ តាមក្បាល់ស្ទឹងតូត ។ ប្រធានក្រុមយុវជន បាត់ដំបង អេស៊ា គ្រុប បានបញ្ជាក់អោយបានដឹងផងដែរថាតំបន់ទឹកធ្លាក់មួួយនោះមានឈ្មោះថា ទឹកធ្លាក់ ក្បាល់ស្ទឹងតូច នៃ ភ្នំសំកុះ
ដែរជាតំបន់កំសាន្តថ្មីដែល ក្រុមយុវជន បាត់ដំបង អេស៊ា គ្រុប បានចុះទៅសិក្សាកាល់ថ្ងៃព្រហស្បតិ៍ទី 6 ខែមេសាឆ្នាំ 2017 នៅ ភូមិស្ទឹងតូច ឃុំកំពុងល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបងដោយសហការជាមួយលោកមេភូមិ អនុភូមិ និង ប្រជាពលរដ្ឋ ជាច្រើនទៀត ។
ហើយភ្នំនេះផងដែរមានចម្ងាយប្រមាណជា 75 គីឡូម៉ែត្រពីក្រុងបាត់ដំបង ដែលមានទឹកធ្លាក់ជាច្រើនជាន់មានសុវត្ថិភាព ដែរបងប្អូនអាចមកលេងកម្សាន្តបានដោយរីករាយ
ដូចនេះសូមបងប្អូនមកលេងកម្សាន្តឱ្យបានងកោះករ។
ចុច Link ខាងក្រោមនេះដើម្បីឆែកមើលវីដេអូ
--------------------------------------------------------------------------------------------------------------------------
Comments
Post a Comment